នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុងពេលដែលនៃការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ ក្នុងខេត្តកណ្ដាល ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយដែលបានមកពីសប្បុរសជននានា កន្លងមក ក៏ដូចជាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនូវផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។
ឆ្លៀតឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់លោកស្រី នាវ រួត ដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។
សូមបញ្ជាក់ថា អំណោយដែលលោកស្រី ម្ចាស់គម្រោងសំណង់ផ្ទះល្វែងបៃតងសែនសុខ បានប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល នាពេលនេះ រួមមាន អង្ករ ចំនួន ២តោន ត្រីខ ១០កេសធំ និងមី ចំនួន ១០កេសធំ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/IMG_8783-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/IMG_8778-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/IMG_8789-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/IMG_8794-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/IMG_8753-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/IMG_8769-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/IMG_8753-1024x683.jpg)