រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល

ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់គ្រួសារអតីតយុទ្ធជន និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ២០ គ្រួសារ។គ្រួសារដែលបានទទួលអំណោយនាពេលនេះបានគោរពសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចទាំងទ្វេ ដែលសម្ដេចកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕ផេកសម្តេចតេជោ

អត្ថបទទាក់ទង