ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោក ស៊ុន រិទ្ធី តំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្នុងកិច្ចប្រជុំ សម្រុះសម្រួលផ្សះផ្សាវិវាទលើសំណុំរឿងលេខ០៣២/២៦ កអ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ករណីដីធ្លីស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងរៀបចំជាកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។កិច្ចប្រជុំនេះមានគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការសម្រុះសម្រួល ផ្សះផ្សា និងស្តាប់នូវការបកស្រាយ ព្រមទាំងទស្សនៈ និងការលើកឡើងរបស់ភាគីពាក់ព័ន្ធនីមួយៗ ដើម្បីស្វែងរកចំណុចរួម និងដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន។









