រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ

+++++++++++++++++ខេត្តកណ្ដាល៖ ដោយអនុវត្តតាមការណែនាំពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលដល់គូភាគី (ដើមបណ្តឹង និងចុងបណ្តឹង) ពាក់ព័ន្ធនឹងប្រជាពលរដ្ឋរស់នៅលើដីចំនួន ២១គ្រួសារ មុននឹងឈានដល់ការអនុវត្តដោយបង្ខំតាមសាលដីកាលេខ ៣០៨ “ឆ” ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ របស់តុលាការកំពូល ដែលមានទីតាំងស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ជាលទ្ធផលតាមរយៈការសម្របសម្រួលប្រកបដោយភាពទន់ភ្លន់ និងស្មារតីយុត្តិធម៌ គូភាគី (ដើមបណ្តឹង និងចុងបណ្តឹង) បានយល់ស្រប និងឯកភាពគ្នាទទួលយកដំណោះស្រាយឈរលើ"គោលការណ៍ឈ្នះឈ្នះ"ទាំងអស់គ្នា។ ក្នុងនោះ ដោយភាគីដើមបណ្តឹងបានយល់ព្រមសម្របសម្រួលទទួលយកជាថវិកាពីភាគីចុងបណ្តឹង «តាមសមាមាត្រ» សរុបចំនួន ២១គ្រួសារតាមទំហំផ្ទៃដី និងផ្ទះរៀងៗខ្លួន ដោយពុំចាំបាច់ឈានដល់ការអនុវត្តដីកាដោយបង្ខំឡើយ។

អត្ថបទទាក់ទង