រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំអាជ្ញាធរក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត ចូលរួមកិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង វាស់ស្ទង់អំពីកម្រិតសមត្ថភាពរបស់មន្ត្រីលេខាធិការដ្ឋានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិក្រោយការបណ្តុះបណ្តាល និងសិក្សាពីការយល់ឃើញនិងកម្រិត ពេញចិត្តរបស់មន្ត្រីលេខាធិការដ្ឋានចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សម្រាប់ជាមូលដ្ឋានក្នុងការ កំណត់តម្រូវការអភិវឌ្ឍសមត្ថភាព វិធានការគាំទ្រ និងសិក្សាអំពីចំណុចដែលត្រូវបន្តពង្រឹងការអនុវត្តការងារ របស់លេខាធិការដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

អត្ថបទទាក់ទង