រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត

+++++++++++ខេត្តកណ្តាល៖ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖គណនេយ្យភាពសង្គម គឺជាដំណើរការដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ និងចូលរួមតាមដានការបំពេញការងាររបស់មន្ត្រី ក៏ដូចជាអង្គភាពផ្តល់សេវានានា។ឯកឧត្តមបានបន្តថា៖ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គមគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ដែលបានសហការគ្នាយ៉ាងល្អប្រសើរគឺជាសូចនាករ ក្នុងការជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ នាពេលកន្លងមក។ឯកឧត្តមបានបន្ថែមទៀតថា៖ ខេត្តកណ្តាលបានចាប់ផ្តើមអនុវត្តគម្រោងនេះដំបូងនៅឆ្នាំ២០២០ លើក្រុង-ស្រុកចំនួន ៨ ប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៦) ខេត្តបានពង្រីកការអនុវត្តរហូតដល់ ១៣ ក្រុង-ស្រុក (គ្របដណ្តប់ទាំងស្រុង) និងមានអង្គភាពអនុវត្តសរុបចំនួន ៦១៤ អង្គភាព (រួមមាន ឃុំ-សង្កាត់ ១២៧, មណ្ឌលសុខភាព ១១០ និងសាលាបឋមសិក្សា ៣៦៤)។ស្ថានភាពនៃការប្រកាសប្រើប្រាស់ថវិកា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងខេត្តកណ្តាល ទទួលបានការគាំទ្រថវិកាពីប្រភពសំខាន់ៗចំនួន៣ រួមមាន ថវិការដ្ឋបាលខេត្ត ថវិការដ្ឋបាលក្រុង-ស្រុក និងថវិការដ្ឋបាលឃុំ-សង្កាត់។ឯកឧត្តមបានលើកឡើងថា៖ ដើម្បីសម្រេចបាន និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញនូវ ទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តបន្តដោយបង្កើនការសម្របសម្រួលរវាងអាជ្ញាធរដែនដី មន្ត្រីជំនាញ និងអង្គការសង្គមស៊ីវិល ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព និងពង្រីកការផ្សព្វផ្សាយព័ត៌មានកញ្ចប់ថវិកា និងស្តង់ដារសេវាសាធារណៈតាមគ្រប់រូបភាព ដើម្បីឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែយល់ដឹងច្បាស់ និងចូលរួមបានកាន់តែច្រើន បន្តបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់។ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមសហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល កាន់តែមានគុណភាព តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទទាក់ទង