ខេត្តកណ្ដាល រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាផងដែរ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព ការទទួលខុសត្រូវ និងស្មារតីក្នុងការបំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ ក្នុងឱកាសនោះ លោកនាយករដ្ឋបាលសាលាខេត្ត បានណែនាំដល់មន្ត្រីទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកាតព្វកិច្ច និងតួនាទីជាមន្ត្រីរាជការ ដោយត្រូវបង្កើនកិច្ចសហការរវាងទីចាត់ការ និងអង្គភាពជុំវិញខេត្តឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវលំហូរការងាររហ័ស មានតម្លាភាព និងឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។







