រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom Meeting)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញសុខាភិបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ប្រកាសការកែសម្រួលសមាសភាព Taskforce ចែករំលែកលទ្ធផលការអនុវត្តក្របខ័ណ្ឌអនុវត្តការដំឡើងកម្រិតថែទាំសុខភាពបឋម ៩ខែ ឆ្នាំ២០២៦ ចែករំលែកវឌ្ឍនភាពការអនុវត្ត និងដំណោះស្រាយបញ្ហាប្រឈមថែទាំសុខភាពបឋម ពិភាក្សាអំពីបញ្ចូលទម្រង់សង្ខេបថ្នាក់ក្រោមជាតិ និងអង្គការដៃគូ។

អត្ថបទទាក់ទង