ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ បូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម ឌីម បូរ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្នុង កិច្ចប្រជុំបិទ (បច្ចេកទេស) ការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួម ពីបណ្ដាទីចាត់ការចំណុះសាលាខេត្ត អង្គភាពច្រកចេញចូលតែមួយខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យលទ្ធផល នៃការងារសវនកម្មផ្ទៃក្នុងដែលបានអនុវត្តនៅរដ្ឋបាលខេត្តកណ្តាល ពិនិត្យលើការអនុវត្តនីតិវិធី ការគ្រប់គ្រង និងការបំពេញការងាររបស់អង្គភាពពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យអង្គភាពដែលទទួលការសវនកម្មធ្វើការបំភ្លឺ ផ្តល់ព័ត៌មានបន្ថែម និងពិភាក្សាលើចំណុចពាក់ព័ន្ធនានា ដើម្បីធានាភាពច្បាស់លាស់ និងត្រឹមត្រូវនៃលទ្ធផលសវនកម្ម សំដៅលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងការបំពេញការងាររបស់អង្គភាពនីមួយៗកាន់តែមានភាពត្រឹមត្រូវ។









