ខេត្តកណ្ដាល៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានរៀបចំពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជាផ្លូវការសម្រាប់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។សូមបញ្ជាក់ថា៖ តាមអនុក្រឹត្យ និងប្រកាសស្ដីពីការផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង លោកវរសេនីយ៍ទោ ដែន និមល ត្រូវបានតែងតាំងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី។











