ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីករណីសំណើសុំកិច្ចអន្តរាគមន៍ លើការបើករោងសិប្បកម្មខ្នាតតូច របស់ក្រុមហ៊ុន ស៊ី អាយ អិន តាប៉ាក់ ខូ អិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក និងសុំដោះលែង និយោជិក២នាក់ ដោយមានការចូលរួមពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ស្នងការរងខេត្តទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ទីរ-អង្គភាព ពាក់ព័ន្ធ អជ្ញាធរស្រុកលើកដែក និងតំណាងក្រុមហ៊ុនផងដែរ។









