ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្នុងកិច្ចប្រជុំរៀបចំបើកដំណើរការមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅ ភូមិទួលសំភី ឃុំព្រែកគយ ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ អង្គរជុំទាំងមូលបានធ្វើការពិភាក្សាគ្នាទៅលើ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលឱ្យបានត្រឹមត្រូវ ព្រមទាំងបានពិនិត្យលើសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របតាមលិខិតបទដ្ឋានគតិយុត្ត ជាពិសេស និយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។សូមបញ្ជាក់ថា អាគារនៅក្នុងមណ្ឌលបន្សាគ្រឿងញៀននេះ មានមាន ៩អាគារ សម្រាប់ស្រី ៣អាគារ និងប្រុស ៦អាគារ ក្នុង ១អាគារមាន ២២ បន្ទប់ ជាន់ក្រោម១១ ជាន់លើ១១ មួយអាគារមានបន្ទាប់ទឹកចំនួន៤ ក្រោម២ លើ២ ។









