រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំបទបង្ហាញជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំបទបង្ហាញជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹងនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងពិនិត្យលទ្ធផលការងារដែលសម្រេចបានកន្លងមក កំណត់បញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយសមស្រប។ ជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តោតលើការប្រមូលធាតុចូលសំខាន់ៗ ដើម្បីរៀបចំបទបង្ហាញជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងបានត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៃការអនុវត្តការងារនៅក្នុងខេត្តកណ្តាល។

អត្ថបទទាក់ទង