រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម ឌឹម បូរ៉ា បានគូសបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺដើម្បីកំណត់នូវកម្រិតតម្លៃសម្ភារៈស្តង់ដារមួយ ដែលមានភាពសមស្រប តម្លាភាព និងឆ្លើយតបទៅនឹងទីផ្សារជាក់ស្ដែង ដើម្បីយកទៅអនុវត្តក្នុងគម្រោងវិនិយោគ និងអភិវឌ្ឍន៍នានារបស់ខេត្ត សម្រាប់ឆ្នាំ២០២៧ ខាងមុខ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងចំណេញថវិការដ្ឋ។​ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ត្រូវសិក្សាស្រាវជ្រាវលើតម្លៃទីផ្សារសម្ភារៈសំណង់ និងបរិក្ខារផ្សេងៗឲ្យបានច្បាស់លាស់ ដោយផ្អែកលើគុណភាព ស្តង់ដារ និងតម្លៃជាក់ស្តែងនាពេលបច្ចុប្បន្ន។ គ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្តល់ទិន្នន័យ និងព័ត៌មានបច្ចេកទេស ដើម្បីឲ្យការរៀបចំសៀវភៅតម្លៃសម្ភារៈស្តង់ដារគម្រោង ឆ្នាំ២០២៧ នេះ សម្រេចបានលទ្ធផលល្អប្រសើរ និងទាន់ពេលវេលា។

អត្ថបទទាក់ទង