+++++++++++++ខេត្តកណ្តាល៖ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល តំណាងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ព្រមទាំងអជ្ញាធរក្រុង-ស្រុក អង្គភាពច្រកចេញចូលតែមួយខេត្ត អង្គភាពច្រកចេញចូលតែមួយក្រុង-ស្រុក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក ក្រោមអធិបតី ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមផងដែរពីតំណាងក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ស្វែងរកបញ្ហាប្រឈម និងពិនិត្យ វាយតម្លៃ ទៅលើលទ្ធផលនៃការអនុវត្តមុខងារដែលក្រសួងបានផ្ទេរ និងធ្វើប្រតិភូកម្មមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត និងក្រុង-ស្រុក ។ជាលទ្ធផល ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រមូលយកបញ្ហាប្រឈម សំណូមពរ និងមតិយោបល់ដែលបានលើកឡើងពីរដ្ឋបាលខេត្ត និងក្រុង-ស្រុក ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ ផ្តល់ជាដំណោះស្រាយតាមលទ្ធភាព សំដៅធានាឱ្យការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ស្របតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការផ្តល់សេវាសាធារណៈកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។








