រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦

++++++++++ខេត្តកណ្តាល៖នាសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋានជាសេនាធិការដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ប្រចាំឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រីនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជាច្រើនរូបផងដែរ ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលសម្រេចបានក្នុងស្របពេលពេញមួយឆ្នាំ២០២៦ ក៏ដូចជាការពិភាក្សាលើបញ្ហាប្រឈម សំណើ សំណូមពរនានា។ ឯកឧត្តមក៏បានជំរុញទៅដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំរបាយការណ៍ និងពន្លឿនលើការផ្តល់របាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ជូនមកក្រុមការងារលេខាធិការដ្ឋានរដ្ឋបាលខេត្តធ្វើការបូកសរុបអោយបានទាន់ពេលវេលា។

អត្ថបទទាក់ទង