រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលិចទូកលង់ទឹកស្លាប់ចំនួន ១នាក់ នៅស្រុកស្អាង

++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យក្រុមការងារសាខាកាកបាទក្រហម សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមារលង់ទឹក ចំនួន១នាក់ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសាររងគ្រោះ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះក្រុមការងារសាខា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ ក្រុមការងារសាខាបានបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកឧបត្ថម្ភជូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះដែរ ក្រុមការងារសាខាក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ និងថវិកាក្នុងមួយគ្រួសារចំនួន ៤៥ម៉ឺនរៀល។ថ្វីត្បិតតែអំណោយ និងថវិកាទាំងនេះ មិនអាចប៉ះប៉ូវនូវការបាត់បង់ជីវិតមនុស្សបាន ប៉ុន្តែវាជាទឹកចិត្ត និងជាស្មារតីចែករំលែកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោឡើយ។

អត្ថបទទាក់ទង