រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងនព្វមាស ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើកទិសដៅ និងវិធានការការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការរដ្ឋបាល ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

អត្ថបទទាក់ទង