រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យ និងពន្លឿនការងារអ៊ុតផ្លូវកៅស៊ូមួយខ្សែនៅក្រុងតាខ្មៅ

++++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រ ១៥+៣៧០ តភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី ដោយក្រាលកៅស៊ូAC ប្រវែង ១១០០ម៉ែត្រ ទទឹង ១២.៥ម៉ែត្រ ស្ថាបនាលូប្រអប់កាត់ទទឹងផ្លូវ ទំហំ ២ម៉ែត្រ x ២ម៉ែត្រ ប្រវែង២០ម៉ែត្រ ដោយគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខាផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្ដម គួច ចំរើន បានណែនាំដល់ក្រុមការងារត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់តាមស្តង់ដារបច្ចេកទេស ព្រមទាំងខិតខំពន្លឿនការងារអោយរួចរាល់តាមផែនការដែលបានកំណត់។លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា៖ ការស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រ ១៥+៣៧០ តភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី ដោយក្រាលកៅស៊ូAC ប្រវែង ១១០០ម៉ែត្រ ទទឹង ១២.៥ម៉ែត្រ ស្ថាបនាលូប្រអប់កាត់ទទឹងផ្លូវ ទំហំ ២ម៉ែត្រ x ២ម៉ែត្រ ប្រវែង២០ម៉ែត្រ ដោយគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខាផ្លូវថ្នល់ សម្រេចបានលទ្ធផល៩០% គ្រោងនឹងបញ្ចប់នាពេលខាងមុខនេះ។

អត្ថបទទាក់ទង