រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ លោកជំទាវ ទី រដ្ឋា ភរិយាឯកឧត្តម ប៉ាង ណារ៉េន បានទទួលមរណភាព

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ លោកជំទាវ ទី រដ្ឋា ភរិយាឯកឧត្តម ប៉ាង ណារ៉េន បានទទួលមរណភាពកាលពីថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២០:៣២នាទី ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។លោកជំទាវ ទី រដ្ឋា គឺជាការបាត់បង់ដ៏ធំធេងនូវឧត្តមភរិយា អ្នកម្តាយ ម្តាយក្មេក លោកយាយ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារ។ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ ទូទាំងខេត្តកណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ព្រមទាំងភរិយា សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះ អាល័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សា ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ទី រដ្ឋា បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង