រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធសពលោកសាស្ត្រាចារ្យឧបាសក សួស ថន ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

++++++++++++++ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោកសាស្ត្រាចារ្យឧបាសក សួស ថន ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩០វស្សា ដោយជរាពាធ ពិធីបុណ្យស្ថិតនៅគេហដ្ឋានសព ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងប្រតិភូខេត្ត បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោកសាស្ត្រាចារ្យឧបាសក សួស ថន សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។លោកជំទាវទាំងពីរ បានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោកសាស្ត្រាចារ្យឧបាសក សួស ថន ដែលជាការបាត់បង់នូវ បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អត្ថបទទាក់ទង