++++++++++++++រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីបុណ្យសពលោកស្រី ឈួន មុនី (ម្តាយបង្កើតរបស់ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល និងជាអនុប្រធានគណៈចលនាឥស្លាមខេត្តកណ្ដាល) ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ នៅសង្កាត់ច្រាំងចំរេទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្ដម គួច ចំរើន ព្រមទាំងប្រតិភូខេត្ត បានអញ្ជើញ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រី ឈួន មុនី សូមឆាប់បានចូលឋានសួគ៌ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។ឯកឧត្ដម គួច ចំរើន បានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោកស្រី ឈួន មុនី ដែលជាការបាត់បង់នូវ មាតា និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។








