រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ សម្របសម្រួលគូភាគី (ដើមបណ្តឹង និងចុងបណ្តឹង)

ខេត្តកណ្តាល៖ ដោយអនុវត្តតាមការណែនាំពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគី (ដើមបណ្តឹង និងចុងបណ្តឹង) មុននឹងឈានដល់ការអនុវត្តសាលដីការបស់តុលាការកំពូល ដែលស្ថិតនៅភូមិបឹងក្តុល និងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ជាលទ្ធផល គូភាគីទាំងពីរ (ដើមបណ្តឹង និងចុងបណ្តឹង) បានយល់ព្រម និងឯកភាព ដោយអនុវត្តតាមសាលដីការដ្ឋប្បវេណីរបស់តុលាការកំពូល ដោយសន្តិវិធី។

អត្ថបទទាក់ទង