រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំជួបពិគ្រោះយោបល់ សម្ភាសន៍ និងប្រមូលព័ត៌មាន ទិន្នន័យ ព្រមទាំងស្រាវជ្រាវស្វែងយល់អំពីស្ថានភាពនៃការអភិវឌ្ឍ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំជួបពិគ្រោះយោបល់ សម្ភាសន៍ និងប្រមូលព័ត៌មាន ទិន្នន័យ ព្រមទាំងស្រាវជ្រាវស្វែងយល់អំពីស្ថានភាពនៃការអភិវឌ្ឍ ការជំរុញកំណើនសេដ្ឋកិច្ច និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្តកណ្តាល ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានារបស់រដ្ឋបាលខេត្ត។កិច្ចជំនួបនេះមានការចូលរួមពីតំណាងក្រុមហ៊ុន ធុរៈវឌ្ឍន៍ ឯ.ក (THURAWADH CO., LTD.) លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលសាលាខេត្តកណ្តាល។កិច្ចជំនួបនេះមានគោលបំណងសំខាន់ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យជាក់ស្តែង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍរបស់ខេត្តកណ្តាល ព្រមទាំងកំណត់នូវសក្តានុពល និងឱកាសវិនិយោគលើវិស័យអាទិភាពនានា។ ជាមួយគ្នានេះ ក៏ដើម្បីស្វែងរកឱ្យឃើញនូវបញ្ហាប្រឈម ឧបសគ្គ និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលខេត្ត សំដៅជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងដាក់ចេញនូវដំណោះស្រាយសមស្រប។ជាពិសេស កិច្ចពិភាក្សានេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងវិស័យឯកជន ក្នុងការកៀរគរធនធាន និងទាក់ទាញការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍខេត្តកណ្តាលឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។

អត្ថបទទាក់ទង