រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើតម្លៃស្តង់ដារ សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៧

++++++++​ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់តម្លៃស្តង់ដារសម្រាប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍នៅថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់ ប្រចាំឆ្នាំ២០២៧ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។ ​ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូប។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឌឹម បូរ៉ា បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ សិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការកំណត់តម្លៃស្តង់ដារឆ្នាំ២០២៧នេះ ក្លាយជាសមិទ្ធផលប្រកបដោយគុណភាព និងតម្លាភាព ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់រាជរដ្ឋាភិបាល។ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា៖ ការកំណត់តម្លៃឱ្យបានសមស្រប ស្របតាមទីផ្សារជាក់ស្តែង និងបទដ្ឋានបច្ចេកទេស សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋាន គឺដើម្បីធានាថាកញ្ចប់ថវិកាអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ បានប្រើប្រាស់ប្រកបដោយចំគោលដៅ មានសេដ្ឋកិច្ចភាព និងទទួលបានផលប្រយោជន៍អតិបរមាជូនប្រជាពលរដ្ឋ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់សហគមន៍។

អត្ថបទទាក់ទង