រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម របស់សមាគមបណ្តាញកសិករតេជោ ប្រចាំខេត្តកណ្តាល

++++++++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខុន សេរីដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម របស់សមាគមបណ្តាញកសិករតេជោ ប្រចាំខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា និងឧកញ៉ា នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និង អភិបាលរងក្រុងស្រុកទាំង១៣ ផងដែរ។ឯកឧត្តម ខុន សេរីដ្ឋា អភិបាលរងខេត្តកណ្តាល មានប្រមានប្រសាសន៍ថា សមាគមបណ្តាញកសិករតេជោ ប្រចាំខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាផ្លូវការនូវសេចក្តីសម្រេចស្តីពីការបង្កើត "ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម" ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផលិត ការផ្គត់ផ្គង់ និងការគាំទ្រដល់បងប្អូនកសិករនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ឯកឧត្តមបន្តទៀតថា៖ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំផ្សព្វផ្សាយរចនាសម្ព័ន្ធ និងសមាសភាព ប្រកាសសេចក្តីសម្រេចជាផ្លូវការលើការតែងតាំងសមាសភាពដឹកនាំ និងសមាជិកនៃក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម។ កំណត់ភារកិច្ច និងទិសដៅការងារ តម្រង់ទិសក្រុមការងារឱ្យចុះសិក្សាស្រាវជ្រាវផ្ទាល់ពីតម្រូវការទីផ្សារ បច្ចេកទេសដាំដុះ និងបញ្ហាប្រឈមរបស់កសិករក្នុងការប្រើប្រាស់ជីកសិកម្ម។ ពង្រឹងខ្សែច្រវាក់ផលិតកម្ម ជួយសម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតបន្លែ អ្នកផ្គត់ផ្គង់ជីកសិកម្មដែលមានគុណភាព និងទីផ្សារទទួលទិញ ដើម្បីធានាតម្លៃសមរម្យ និងស្ថិរភាពប្រាក់ចំណូលកសិករ។ឯកឧត្តមបានសម្តែងនូវការគាំទ្រចំពោះការបង្កើតក្រុមការងារចំពោះកិច្ចប្រជុំនេះ ហើយបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើបញ្ហាប្រឈមបច្ចុប្បន្ន ដូចជាតម្លៃជីនៅលើទីផ្សារ ការប្រកួតប្រជែងតម្លៃបន្លែ និងបញ្ហាប្រឈមផ្នែកបច្ចេកទេស។

អត្ថបទទាក់ទង