រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងគុណប្រយោជន៍ខេត្ត ឆ្នាំ២០២៦ និងការសាងសង់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសខេត្ត ដេីម្បីពិនិត្យតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងគុណប្រយោជន៍ខេត្ត ឆ្នាំ២០២៦ និងការសាងសង់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង និងមន្ត្រីជំនាញ នៅសាលប្រជុំសាលាខេត្តកណ្តាល។កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារដែលបានសម្រេច ផ្ទៀងផ្ទាត់ការវិវត្តនៃគម្រោងនីមួយៗ និងស្វែងយល់ពីបញ្ហាប្រឈម ឧបសគ្គ ទាំងផ្នែកបច្ចេកទេស និងថវិកា ដែលបានជួបប្រទះនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះស្រាយជាក់ស្ដែង និងរៀបចំទិសដៅការងារបន្ត ដើម្បីធានាថាគម្រោងអនុវត្តខេត្តឆ្នាំ២០២៦ ទាំងអស់ត្រូវបញ្ចប់ទៅតាមផែនការ ដែលបានគ្រោងទុក។

អត្ថបទទាក់ទង