ខេត្តកណ្តាល៖ រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ (ក.ហ.ស) ខេត្តកណ្ដាល បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ខេត្តកណ្តាល ដេីម្បីត្រួតពិនិត្យទៅលើការរៀបចំព្រាងលទ្ធផលគន្លឹះក្នុងឆ្នាំផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៧ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។កិច្ចប្រជុំនេះមានការចូលរួមពីនាយិកាទីចាត់ការហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញ នាយកទីចាត់ការផែនការ និងវិនិយោគ និងអ្នកពាក់ព័ន្ធជាច្រើនរូប។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងនិងទីចាត់ការចំណុះសាលាខេត្តទាំងអស់ដែលខិតខំប្រឹងប្រែងនាពេលកន្លងមក ដើម្បីធានាថាផែនការសកម្មភាពទាំងនេះអាចសម្រេចបាននូវលទ្ធផលជាក់ស្តែង។ឯកឧត្តមអភិបាលរងខេត្ត រំពឹងយ៉ាងមុតមាំថា ការអនុវត្តផែនការគម្រោងអភិវឌ្ឍន៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយខេត្តកណ្តាល ឱ្យក្លាយជាខេត្តដែលមានសេដ្ឋកិច្ចរីកចម្រើន ៕






