រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាល ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគោកស្ងួតខ្វះទឹកស្រោចស្រពនៅស្រុកកណ្ដាលស្ទឹង

+++++++++++++++ខេត្តកណ្តាល៖ ផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករប្រមាណជាង ១ពាន់ហិតា នៅក្នុងឃុំចំនួន ១០ នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងរងផលប៉ះពាល់ដោយ គោកស្ងួតខ្វះទឹកស្រោចស្រង់ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាប់តាំងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះជួយសង្គ្រោះស្រូវវស្សាដែលកំពុងរកផលប៉ះពាល់ គោកស្ងួតខ្វះទឹកស្រោចស្រព ដើម្បីធានាឱ្យស្រូវទាំងនោះមិនរងការខូចខាតដោយការខ្វះទឹកស្រោចស្រពឡើយ។លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ទូទាំងស្រុកកណ្ដាលស្ទឹង មានផ្ទៃដីអនុវត្តបង្កបង្កើនផលស្រូវវស្សាសរុបចំនួន ២.៤២៣ ហិកតា បានរងផលប៉ះពាល់ដោយគោកស្ងួតខ្វះទឹកស្រោចស្រព្យ ចំនួន១.១៤១ ហិកតា។ក្នុងឱកាសចុះជួយសង្គ្រោះស្រូវវស្សាដែលកំពុងរងផលប៉ះពាល់នេះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ត្រូវដាក់ម៉ាស៊ីនបូមទឹកបន្ថែមលើចំនួនម៉ាស៊ីនបូមទឹកដែលកំពុងបូមជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ហើយអាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រកទីតាំងដែលកំពុងប្រឈម និងតម្រូវការចាំបាច់ក្នុងការជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ពិសេសរៀបចំក្រុមការងារក្នុងការមើលថែ និងតាមដានម៉ាស៊ីនជាប្រចាំ ដើម្បីធានាថាម៉ាស៊ីនបូមទឹកបានបូមទឹកទម្លាក់ដល់ប្រជាកសិករក្នុងការបូមចូលស្រែរបស់ពួកគាត់។

អត្ថបទទាក់ទង