ខេត្តកណ្តាក៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាតនេះក៏មានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។








