ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធាន ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្តសាធារណៈ ខេត្តកណ្តាល (ក.ហ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ខេត្តកណ្តាល (ក.ហ.ស) ដេីម្បីត្រួតពិនិត្យទៅលើការរៀបចំព្រាងលទ្ធផលគន្លឹះក្នុងឆ្នាំផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៧ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។







