រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យឯកសារផុតសុពលភាពក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាគណៈអធិបតី នៅក្នុងកិច្ចប្រជុំពិនិត្យឯកសារផុតសុពលភាពក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យឡើងវិញនូវស្ថានភាពឯកសារដែលបានផុតសុពលភាព កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឱ្យបានសមស្រប ដើម្បីធានាឱ្យការងារផ្តល់សេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។ អង្គប្រជុំទាំងមូល ក៏បានពិភាក្សាគ្នាដោយផ្តោតសំខាន់លើការពិនិត្យ និងពន្លឿនការដោះស្រាយឯកសារពាក់ព័ន្ធនិងសេវាសុរិយោដី និងឯកសារពាក់ព័ន្ធនានា ដើម្បីកាត់បន្ថយការរង់ចាំរបស់ប្រជាពលរដ្ឋ និងជៀសវាងការកកស្ទះឯកសារនៅតាមជំហាននីមួយៗ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការកែលម្អការផ្តល់សេវាសាធារណៈក្នុងវិស័យដីធ្លី និងសំណង់ ដោយផ្តោតលើការដោះស្រាយឯកសារឱ្យបានទាន់ពេលវេលា កាត់បន្ថយការកកស្ទះ និងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តនីតិវិធី ដើម្បីឆ្លើយតបបានកាន់តែល្អប្រសើរទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង