រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាល បានចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅក្រុងអរិយក្សត្រ និងគ្រួសារវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា

+++++++++++++++++++ខេត្តកណ្ដាល៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចំពោះសុខទុក្ខរបស់គ្រួសារវីរៈកងទ័ព ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាវីរៈកងទ័ព ឈរជើងនៅទិសទី១ ខេត្តព្រះវិហារ ដែលទើបសម្រាលកូន នៅសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងបន្តទៅសួរសុខទុក្ខគ្រួសារវីរៈកងទ័ព ឈរជើងនៅវាលវែង(ថ្មដា) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។លោកជំទាវក៏បាន ថ្លែងអំណរអរគុណ និងផ្ដល់ជាកម្លាំងចិត្តដល់ប្អូនស្រី ក៏ដូចជាក្រុមគ្រួសារវីរៈកងទ័ព ដែលបានលះបង់ប្ដី សាច់ញាតិឱ្យទៅបម្រើជាកងទ័ពដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ។អំណោយដែលបានផ្ដល់ជូនភរិយាវីរៈកងទ័ពរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១, ទឹកសុទ្ធ ០១កេស, ខោអាវមនុស្សធំ-កុមារ និងក្រមា ០១កញ្ចប់,ផ្លែឈើ១កន្រ្តក និងថវិកា១លានរៀល ដោយឡែកគ្រួសារវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ទទួលបានអំណោយ ផ្លែឈើ១កន្រ្តក និងថវិកា១លានរៀល។

អត្ថបទទាក់ទង