រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

++++++++++++++ខេត្តកណ្ដាល ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល លោក ឃុត ឆេ ជំនួយការឯកឧត្តមប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និងលោកស្រី ឡិញមួយគាង នាយករងរដ្ឋបាលសាលាខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត ក្នុងកិច្ចប្រជុំនោះដែរក៏បានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងតំណាងគណបក្សនយោបាយផងដែរ។លោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល មានប្រសាសន៍ថា គោលបំណងនៃការផ្តល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត២០២៥ ហើយដែលបានប្រើប្រាស់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យ ការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជី បោះឆ្នោតតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ហើយដែលបានប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត) របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ តាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក ដើម្បីទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ(ថតរូប និងផ្ដិតម្រាមដៃ) ជាមួយក្រុមចុះឈ្មោះបោះឆ្នោត(កចប) ក្នុងអំឡុងពេលពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។លោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល ក៏បានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំនាពេលនេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ហើយក្នុងនាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល និងផ្ដល់កិច្ចសហការជាមួយគ្នាចាប់ពីពេលនេះតទៅ ពីព្រោះជាដំណាក់កាលនៃការចែកលិខិតអញ្ជើញទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយឆ្នាំនេះជាឆ្នាំដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផលិតបញ្ជីបោះឆ្នោតមួយសម្រាប់ប្រើប្រាស់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តទី៦ ឆ្នាំ២០២៧ខាងមុខនេះ ដូច្នេះសូមឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល នឹងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់ដែលមានសិទ្ធិបោះឆ្នោតនោះមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទាំងអស់គ្នា អាចទៅបោះឆ្នោតបាននៅថ្ងៃបោះឆ្នោតខាងមុខ ដើម្បីបញ្ចេញសិទ្ធិរបស់គាត់ក្នុងការជ្រើសរើសមេដឹកនាំនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ពួកគាត់។

អត្ថបទទាក់ទង