រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចហត្ថពលកម្មបរទេសក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាលដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជួបសម្តែងការគួរសមមុនពេលចុះបំពេញ បេសកកម្មការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តមឧត្ដមសេនីយ៍ទោទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ឯម សោភ័ណ្ណរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អត្ថបទទាក់ទង