រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទទួលអំណោយពីលោក គង់ ឡុង និងលោកស្រី ឆាយ មករា (មករា មាសពេជ្រ) ដែលបានឧបត្ថម្ភ អង្ករ ៥តោន និងទឹកបរិសុទ្ធ ១០០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញទទួលអំណោយពីលោក គង់ ឡុង និងលោកស្រី ឆាយ មករា (មករា មាសពេជ្រ) ដែលបានឧបត្ថម្ភ អង្ករ ៥តោន និងទឹកបរិសុទ្ធ ១០០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីបម្រើសកម្មភាព មនុស្សធម៌ក្នុងខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសទទួលអំណោយនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណចំពោះលោក គង់ ឡុង និងលោកស្រី ឆាយ មករា ដែលបានឧបត្ថម្ភ អង្ករ ៥តោន និងទឹកបរិសុទ្ធ ១០០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីបម្រើសកម្មភាពមនុស្សធម៌ក្នុងខេត្តកណ្ដាល ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

អត្ថបទទាក់ទង