រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពគម្រោងឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ឆ្នាំ២០២៦

+++++++++++++++++​ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាគាំទ្រដំណើរការកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីទីចាត់ការវិនិយោគខេត្ត ទីចាត់ការហិរញ្ញវត្ថុ និងគណនេយ្យខេត្ត មន្ទីរផែនការខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ ក្នុងខេត្តកណ្ដាល។​ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកា ព្រមទាំងការងារគាំទ្រនានាដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់។ ជាពិសេស គឺដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងផលវិបាក ក្នុងការអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន សំដៅរួមគ្នាពិភាក្សាដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីឱ្យការងារបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងរលូនជាងមុន។

អត្ថបទទាក់ទង