ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញធ្វើបទបាឋកថាចែករំលែកបទពិសោធន៍ការងារ ស្ដីពី ការដឹកនាំ គ្រប់គ្រង និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់សិស្សនគរបាលកម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី២០ លើកទី២ នៅសាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។











