+++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហិរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនលោកស្រី ប៊ុន ប៉ោតេង ដែលបានជួបឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក និងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានលោកស្រី ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង សូមគោរពជូនពរដល់លោកស្រី ប៊ុន ប៉ោតេង ឆាប់បានជាសះស្បើយពីជំងឺ និងសូមទទួលបាននូវពុទ្ធពរបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។អំណោយដែលសាខាបានឧបត្ថម្ភជូនលោកស្រីរួមមាន៖ ថវិការចំនួន ១លានរៀល និងផ្លែឈើ ១កន្ត្រកផងដែរ៕








