រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំង បង្កើតរោងចក្រផលិតកេសកាតុង របស់ក្រុមហ៊ុន (HUAYI PACKAGING (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅអគារលេខA ផ្លូវ១៣៤ ភូមិត្រាញ់ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមដំណើរការមានតម្រូវការពលកម្មចំនួន ៣៥នាក់ ក្នុងនោះបរទេសចំនួន ៥នាក់ និងពេលដំណើរការពេញសមត្ថភាពមានតម្រូវការ ចំនួន ៤១នាក់ ក្នុងនោះបរទេសចំនួន ៥នាក់។

អត្ថបទទាក់ទង