រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សួរសុខទុក្ខ និងនាំយកថវិកាជូនដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាល និងគ្រួសារមន្ត្រីដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាល និងគ្រួសារមន្ត្រីដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំនួន ៤នាក់ ក្នុងនោះស្ត្រីដែលបានសម្រាលកូននៅមន្ទីរពេទ្យចតុមុខចំនួន ២នាក់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ក្នុងឱកាសចុះសួរសុខទុកនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង បានផ្ដាំផ្ញើ និងលើកទឹកចិត្តសូមថែរក្សាសុខភាពឱ្យបានល្អ និងឆាប់បានជាសះស្បើយពីជំងឺ និងសូមទទួលបាននូវពុទ្ធពរបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង