ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ និងការយកសំណាកធ្វើតេសន៍រកមេរោគកូវីដ-១៩ នៅរោងចក្រមួយកន្លែង មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា បងប្អូនកម្មករ និយោជិតទាំងអស់ នៅក្នុងរោងចក្រ ត្រូវធ្វើតេសន៍រកមេរោគអោយបានគ្រប់ៗគ្នា ព្រមទាំងតាមដានសុខភាព និងផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ និងអាជ្ញារមូលដ្ឋាន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់ទាំងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់
ត្រូវផ្សព្វផ្សាយ និងណែនាំ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ត្រូវបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ ទើបពួកយើងអាចកាត់ផ្តាច់សង្វាក់នៃការឆ្លងរាលដាល និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នេះកាន់តែឆាប់ ដើម្បីឱ្យស្ថានភាពប្រទេសរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176566581_3742053789256166_3760290919477170094_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175492178_3742053992589479_8531098641311152641_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175934347_3742054349256110_5790756777859077175_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176604858_3742053912589487_8504953781555064258_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/177659307_3742054422589436_785382200589380361_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/172683672_3742054239256121_8577454413796268569_n.jpg)