រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃឡុងជាំង

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ លោកជំទាវ ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម HAN SHENG JIAN អភិបាលរងខេត្តហៃឡុងជាំង ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។គោលបំណងសំខាន់នៃជំនួប រវាងខេត្តកណ្តាល និងខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន គឺដើម្បីពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនទៀត។ លោកជំទាវ ស៊ុ្រន ស្រីនាង បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាលនឹងខិតខំក្នុងការបំពេញនីតិវិធី ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាឱ្យបានឆាប់រហ័ស រវាងខេត្តកណ្តាល និងខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះដែរ ឯកឧត្តម HAN SHENG JIAN អភិបាលរងខេត្តហៃឡុងជាំង ក៏បានសន្យាថា នឹងចេញលិខិតអញ្ជើញប្រតិភូខេត្តកណ្ដាល ដើម្បីទៅទស្សនកិច្ចនៅខេត្តហៃឡុងជាំង នាពេលខាងមុខផងដែរ។

អត្ថបទទាក់ទង