ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវិស័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅរោងភាពយន្តចំនួន ២ទីតាំង គឺនៅរោងភាពយន្ត Yo Yo Movie & KTV និង Mac theather ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោកស្រីនាយករងសាលាខេត្ត ព្រះរាជអាជ្ញា កងកម្លាំង និងមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។








