ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្តកណ្តាល បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រង់គ្រងធនធានទឹក (គ្រឿងបរិក្ខារគ្រប់គ្រងទឹក និងវិស្វកម្មគ្រប់គ្រងទឹក និងដី) នៃគម្រោង គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ក្រុមហ៊ុន ស៊ីជី សឹស្ថេនេប៊ល ឯ.ក (CG SUSTAINABLE. LTD) និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។សូមជម្រាបជូនដែរថា គោលបំណងនៃសិក្ខាសាលា ក្នុងការផ្សព្វផ្សាយព័ត៌មានគម្រោង និងលទ្ធផលនៃការសិក្សាគម្រោង ដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ប្រកបដោយគុណភាព និងសុក្រឹត្យភាព និងមតិយោបល់តាមមន្ទីរជំនាញនីមួយៗ ដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ឬជាសំណូមពរសម្រាប់គម្រោង ដើម្បីការអភិវឌ្ឍន៍ប្រកបដោយភាពរលូន និងចីរភាព។








