ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋានជាសេនាធិការដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តត្រីមាសទី៣ ជាមួយក្រុមការងារលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត និងលោក-លោកស្រី ជាប្រធាន-អនុប្រធាន លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង១៣។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារដែលសម្រេចបាន រួមគ្នាផ្តល់ជាមតិយោបល់ផ្សេងៗ សំដៅធានាបានប្រសិទ្ធភាពក្នុងការអនុវត្តការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មាននិងមានប្រសិទ្ធភាពខ្ពស់។









