+++++++++++++++ខេត្តកណ្ដាល៖ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា "ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ" តាមរយៈការបង្កើនការវិនិយោគទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ស្ត្រី និងក្រុមគ្រួសារ។ នេះជាការលើកឡើងរបស់លោកជំទាវនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី"ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីសមភាពយេនឌ័រ" ជូនស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គ-ភាព នៃខេត្តកណ្តាល នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងលោកស្រី សេងផល ដាវីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍ សេដ្ឋកិច្ច ក្រសួងកិច្ចការនារី ។លោកជំទាវបានបន្តទៀតថា៖ ភាពជាអ្នកដឹកនាំរបស់ស្ត្រីមានសារៈសំខាន់ខ្លាំង ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ ព្រោះស្ត្រីអាចនាំមកនូវទស្សនៈ បទពិសោធន៍ និងវិធីដោះស្រាយបញ្ហាដែលមានភាពចម្រុះ និងជិត ស្និទ្ធនឹងតម្រូវការរបស់សង្គមនៅពេលស្ត្រីមានឱកាសចូលរួមក្នុងការដឹកនាំទាំងក្នុងគ្រួសារ សហគមន៍ ស្ថាប័ន វាអាចជួយបំបាត់ការរើសអើង និងបង្កើតឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់ភេទ ស្ត្រីជាអ្នកដឹកនាំអាចធ្វើជាគំរូល្អសម្រាប់ក្មេងស្រីជំនាន់ក្រោយ ឲ្យមានភាពក្លាហានមានទំនុកចិត្ត និងចង់ អភិវឌ្ឍខ្លួន លើសពីនេះ ការមានស្ត្រីក្នុងតួនាទីដឹកនាំអាចជួយឲ្យការសម្រេចចិត្តមានតុល្យភាព និង គិតគូរច្រើនទៅលើសុខុមាលភាពគ្រួសារ កុមារ និងសង្គមទាំងមូល។លោកជំទាវ បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងគោលបំណងបន្តជំរុញសមភាពយេនឌ័រ សង្គមជាតិទាំងមូល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៊ុនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និងតែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃយ៉ាងខ្លាំង ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុង «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» និងផែនការយុទ្ធសាស្ត្រជាតិ «នារីរតនៈទី៦ឆ្នាំ២០២៤-២០២៨» ដោយបន្តកំណត់ «ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរីយៈធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។សមភាពយេនឌ័រមិនមែនមានន័យថា ស្ត្រីត្រូវលើសបុរសទេ ប៉ុន្តែជាការផ្តល់សិទ្ធិ ឱកាស និងការគោរពស្មើគ្នា ដូច្នេះការគាំទ្រភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាជំហានសំខាន់មួយក្នុងការក សាងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព នៅពេលស្ត្រីចេះបង្កើតបណ្តាញ និងការទំនាក់ ទំនងរបស់ខ្លួនបានល្អ នឹងជួយឲ្យស្ត្រីចេះការពារគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍គ្នា បង្កើនសំឡេង និងឥទ្ធិពលរបស់ស្ត្រីឲ្យកាន់តែខ្លាំក្នុងការលើកឡើងពីបញ្ហា តម្រូវការរបស់ស្ត្រី និង បង្កើនឱកាសក្នុងការអភិវឌ្ឍខ្លួនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងភាពជាអ្នកដឹកនាំ បណ្តាញស្ត្រីដែល រឹងមាំអាចជួយបង្កើនភាពអង់អាចរបស់ស្ត្រី ជួយឲ្យស្ត្រីមានអំណាច មានទំនុកចិត្ត លើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនឱកាសកាន់តែច្រើនសម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ។លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល៖ សំណូមពរដល់សិក្ខាកាមយើងទាំងអស់ដែលជាស្ត្រី ត្រូវតែចូលរួមបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភ យេនឌ័រ បង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ សំដៅបង្កើនចំនួនស្ត្រីនៅស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិឱ្យកាន់តែ ច្រើន និងមានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។









