ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល និងលោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើ ការងារបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដែលបានចុះ និងមិនទាន់បានចុះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមបណ្តាក្រុង ស្រុក ដើម្បីអនុវត្តអន្តរាគមន៍គាំពារសង្គម ដែលអ្នករងផលប៉ះពាល់អំឡុងពេលមានសម្ពាធនៃការកើនឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដោយមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរង ក្រុង ស្រុក និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។











