រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៦ លោក ជី សុីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក លោក-លោកស្រីនាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ផងដែរថា ពិធីនេះដែរនិងគ្រោងរៀបចំធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អត្ថបទទាក់ទង