ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន (DONDI (CAMBODIA) BAG & LUGGAGE CO., LTD.) ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ និង មន្ត្រីជំនាញជាច្រើនរូបផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមដំណើរការមានតម្រូវការពលកម្មចំនួន ១,៣២១នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់ និងពេលដំណើរការពេញសមត្ថភាពមានតម្រូវការ ចំនួន ១,៦៨១នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់។









